អំពី Be YouTiful

ខ្ញុំចង់ស្អាត និងមានអារម្មណ៍ថាខ្លួនឯងស្អាតគ្រប់ពេលជារៀងរាល់ថ្ងៃ។

ដោយជ្រើសរើសយកតែផលិតផលពេញនិយមប្លែកពីគេ គ្រឿងសម្អាង Be Youtiful ផ្ដល់ឱ្យនារីសម័យថ្មីនូវផលិតផលបែបទំនើប​ និងមានភាពច្នៃប្រឌិតដើម្បីបំពេញតម្រូវកាថែរក្សាសម្រស់ប្រចាំថ្ងៃ។ Be Youtiful ផ្ដល់នូវគ្រឿងសម្អាងសម្រាប់តុបតែងខ្លួនទៅតាមស្ទាយ៍របស់សុភាពនារីម្នាក់ៗ គិតចាប់ពីផ្ទៃមុខដ៍ល្អឥតខ្ចោះ ទៅដល់ចុងសរសៃសក់។

Be Youtiful៖ គឺជាដៃគូល្អបំផុតសម្រាប់រក្សាភាពស្រស់ស្អាតរបស់អ្នក!

យើងខ្ញុំយកចិត្តទុកលើគុណភាពជាធំ

យើងខ្ញុំអនុវត្តតាមប្រព័ន្ធគ្រប់គ្រងគុណភាពចំនួន ៣ ដំណាក់កាល ដែលធានាដល់គុណភាព សុវត្ថិភាព និងការគោរពបទដ្ឋានផលិតលើរាល់ផលិតផលទាំងអស់។ ដំណាក់កាលមូលដ្ឋានគ្រឹះដែលយើងខ្ញុំប្រើសម្រាប់រក្សាទំនុកចិត្ត និងភាពស្មោះស្ម័គ្ររបស់អតិថិជនមកលើផលិតផលរបស់យើងខ្ញុំ។

  1. ការគ្រប់គ្រងការផ្គត់ផ្គង់

    យើងប្រើប្រាស់វត្ថុធាតុដើមពីដៃគូផ្គត់ផ្គង់ដែលមានសវនកម្មពីភាគីទី៣ និងគោរពតាមបទដ្ឋានគ្រុប ឬមានការបញ្ជាក់ពីសវនកម្មអន្តរជាតិ ដើម្បីធានានូវនិរន្តរភាពគុណភាពដែលលោកអ្នកអាចជឿទុកចិត្តបាន។

  2. ការគ្រប់គ្រងការផលិត

    យើងខ្ញុំធានាថា គ្រប់ផលិតផលត្រូវបានផលិត​ និងអនុវត្តតាមច្បាប់ និងកម្មវិធីធានាគុណភាពត្រឹមត្រូវ។

  3. ការគ្រប់គ្រងការត្រួតពិនិត្យ

    យើងខ្ញុំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការធ្វើតេស្តផលិតផល សវនកម្មរោងចក្រ និងការចុះពិនិត្យផលិតកម្មដើម្បីធានាថា ផលិតផលរបស់យើងត្រូវតាមការរំពឹងទុក។ ចំណុចទាំងនេះរួមមានការកែកុន ឬបំផ្លាញចោលនូវផលិតផលដែលមិនត្រូវតាមស្ដង់ដារ ក្នុងហេតុផលគុណភាព និងសុវត្ថិភាព ការធ្វើសុពលកម្មគុណភាពផលិតផលដែលកំពុងបន្តផលិត និងគុណភាពគ្រឿងផ្គត់ផ្គង់សម្រាប់ផលិត។